ការប្រើប្រាស់ Cut, Copy, Paste, Paste without formatting នៅក្នុង Google Docs
១.ការប្រើប្រាស់ Cut (Ctrl+X)
Cut មានតួនាទីសម្រាប់យកចេញ ឬរើចេញនូវ អក្សរ ឯកសារអត្ថបទ រូបភាព...ពីកន្លែងមួយ ដោយមិនរក្សា អក្សរ អត្ថបទ រូបភាព...ដើមនោះឱ្យនៅដដែលនោះទេ។
ដើម្បីប្រើប្រាស់ Cut យើងត្រូវ៖
ក.វិធីទី១:
- ជ្រើសរើស (Select) អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកចង់ធ្វើការ Cut
- ចូលទៅកាន់ Menu Edit > Cut
ខ.វិធីទី២:
- ជ្រើសរើស (Select) អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកចង់ធ្វើការ Cut
- ប្រើប្រាស់ Shortcut Key: Ctrl + X
២.ការប្រើប្រាស់ Copy (Ctrl+C)
Copy មានតួនាទីបង្កើតឯកសារថ្មីដោយចម្លងយកអក្សរ ឯកសារអត្ថបទ រូបភាព...ពីកន្លែងមួយ ដោយរក្សាអក្សរ ឬ អត្ថបទ រូបភាព...ដើមនោះ ឱ្យនៅដដែល។
ក.វិធីទី១:
- ជ្រើសរើស (Select) អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកចង់ធ្វើការ Copy
- ចូលទៅកាន់ Menu Edit > Copy
- ជ្រើសរើស (Select) អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកចង់ធ្វើការ Copy
៣.ការប្រើប្រាស់ Paste (Ctrl+V)
Paste មានតួនាទីបិទភ្ជាប់ អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកបាន Copy ឬ Cut។ អក្សរ ឯកសារអត្ថបទ រូបភាព....ដែលបាន Copy ឬ Cut វាត្រូវបានរក្សាទម្រង់ដដែល(ដូចទម្រង់ដើម តែមិនមែនរក្សានូវឯកសារដើមនោះទេ) ដែលមានន័យថា ពុម្ពអក្សរ ពណ៌ រចនាប័ទ្ម តំណ ធាតុទម្រង់ផ្សេងៗទៀតត្រូវបានរក្សាដូចដើម បន្ទាប់ពីយើងបាន Paste រួច។
ដើម្បីប្រើប្រាស់ Paste យើងត្រូវ៖- ទៅ Copy ឬ Cut នូវអក្សរ ឯកសារអត្ថបទ រូបភាព... ជាមុនសិន
- ចុច Edit > Paste ជាការស្រេច
- ប្រើប្រាស់ Shortcut Key: Ctrl + V
៣.ការប្រើប្រាស់ Paste Without Formatting (Ctrl+Shift+V)
Paste Without Formatting មានតួនាទីបិទភ្ជាប់ អក្សរ ឯកសារអត្ថបទ រូបភាព....ដែលអ្នកបាន Copy ឬ Cut។ អក្សរ ឯកសារអត្ថបទ រូបភាព....ដែលបាន Copy ឬ Cut ត្រូវបានដកចេញពីទម្រង់ដើមទាំងអស់ ដែលមានន័យថា ពុម្ពអក្សរ ពណ៌ រចនាប័ទ្ម តំណ ធាតុទម្រង់ផ្សេងៗទៀតត្រូវចាប់យកតាមទម្រង់ឯកសារដែលវាកំពុងស្ថិតនៅបន្ទាប់ពីយើងបាន Paste រួច។ ជម្រើសនេះមានប្រយោជន៍នៅពេលដែលអ្នកចង់ធានាថាអត្ថបទដែលបាន Paste ត្រូវគ្នានឹងរចនាប័ទ្មឯកសារដែលមានស្រាប់ ចៀសវាងភាពខុសគ្នាដែលមិនចង់បានក្នុងទម្រង់ដែលចង់ធ្វើការ។
ដើម្បីប្រើប្រាស់ Paste without Formatting យើងត្រូវ៖- ជ្រើសរើសទីតាំងណាមួយដែលអ្នកចង់ធ្វើការបិទភ្ជាប់ (Paste) ដោយការដាក់ Cursor
- ចុច Edit > Paste without formatting ជាការស្រេច
- ប្រើប្រាស់ Shortcut Key: Ctrl + Shift + V
ចំណាំ៖
- មុននឹងចម្លង ឬកាត់អត្ថបទ ឬរូបភាព អ្នកត្រូវជ្រើសរើសអត្ថបទ ឬរូបភាពនោះជាមុនសិន។
- ការចម្លង(Copy) គឺច្បាប់ដើមមិនបាត់បង់នោះទេ។
- ការកាត់ (Cut) ច្បាប់ដើមនឹងត្រូវបាត់បង់។
- មុននឹងបិទភ្ជាប់ (Paste) ត្រូវដាក់ Courser នៅត្រង់ទីតាំងដែលអ្នកចង់ដាក់ជាមុនសិន សឹម Paste។
- វីដេអូជំនួយ ១
Comments
Post a Comment