១.តើអ្វីទៅគឺជាកម្មវិធី Google Docs
Google Docs : គឺជាកម្មវិធីវាយអត្ថបទនៅលើ Internet ដែលអនុញ្ញាតឱ្យយើងបង្កើតឯកសារ ធ្វើទ្រង់ទ្រាយឯកសារ និងធ្វើការជាមួយមនុស្សផ្សេងៗទៀតតាមបែបសហការបាន។ វាត្រូវបានចាប់ផ្ដើមនៅកំឡុងឆ្នាំ ២០០៦ ដោយក្រុមហ៊ុន Google។ ម្យ៉ាងទៀតវាគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតរបស់ ក្រុមហ៊ុន Google មានដូចជា៖ Google Sheet, Google Meet, Google Form, Google Slide...
Docs មានរូបតំណាងដូចរូបខាងក្រោមនេះ។
ខាងក្រោមនេះជាមុខងារដែលមានលក្ខណៈស្រដៀងគ្នារវាងកម្មវិធី Google Docs & Microsoft Word & Open office Text Document (Writer) និងកម្មវិធីផ្សេងៗទៀតផងដែរ។
២.របៀបចូលទៅប្រើប្រាស់
ដើម្បីចូលទៅប្រើប្រាស់ Docs បានយើងត្រូវមាន៖
១.គណនី Gmail : ឧទាហរណ៍ manveasna@gmail.com និង Password
២.ចូលទៅបើកកម្មវិធី Browser ក្នុងប្រអប់ Search សូមវាយ https://docs.google.com/
៣.ធ្វើការបំពេញ Email ចុច Next
៤.បំពេញលេខសម្ងាត់(Password) រួចចុច Next
- បង្កើតឯកសារថ្មីជាមួយទម្រង់គំរូដែលមានស្រាប់(Template Gerry) សម្រាប់បង្កើតឯកសារដោយជ្រើសតាមលំនាំគំរូដែលគេរៀបចំទុកឱ្យយើងគ្រាន់តែយកមកកែតម្រូវសម្រាប់ប្រើប៉ុណ្ណោះ។
- ឯកសារទើបតែបើកថ្មីៗ (Recent Documents) គឺជាប្រវត្តិឯកសារដែលយើងធ្លាប់បានបង្កើត និងប្រើប្រាស់វា យើងអាចចុច វានៅដើម្បីបើកប្រើ និងធ្វើការលើវាម្ដងហើយម្ដងទៀតតាមចំណង់ចំណូលចិត្ត។
៣.ការណែនាំអំពីផ្ទាំង Interface នៃកម្មវិធី Google Docs
-នៅពេលដែលយើងបានជ្រើសរើស Blank Document ឬ Template Gerry នោះវានឹងនាំយើងទៅកាន់ផ្ទាំង Interface របស់កម្មវិធី Docs មានទម្រង់ដូចរូបខាងក្រោម៖
- ចំណងជើង (Title bar): មានតួនាទីសម្រាប់ធ្វើការដាក់ចំណងជើងឯកសាររបស់យើង។ ជាទូទៅនៅពេលយើងបង្កើតវាដំបូងវានឹងដាក់ថា Untitled document ដែលមានន័យថា ឯកសារពុំទាន់មានចំណងជើងច្បាស់លាល់។
- របាម៊ីនុយ (Menu Bar): មានតួនាទីសម្រាប់ផ្ទុកនូវ Tool ជាច្រើនសម្រាប់ធ្វើការ
- របារឧបករណ៍(Tool Bar) គឺជា ឧបករណ៍ដែលជាទូទៅ យើងប្រើសម្រាប់ធ្វើការរៀបចំ តុបតែង រចនា ឯកសារឱ្យមានសណ្ឋានផ្សេងទៅតាមចំណង់ចំណូលចិត្តដូចជាច្រើនដូចជា៖ ការផ្លាស់ប្ដូរពុម្ពអក្សរ ដាក់ពណ៌អក្សរ បញ្ជូលរូបភាព...។ល។
Comments
Post a Comment