ដោះស្រាយចំណោទដោយប្រើអង្កត់




ដោះស្រាយចំណោទដោយប្រើអង្កត់ 


១.មនុស្សពីរនាក់មានប្រាក់រួមគ្នា ៦៤៧ ៛​ ។ អ្នកទី១ មានប្រាក់ ៩៣ ៛​​ លើសអ្នកទី២។ តើម្នាក់ៗមានប្រាក់ប៉ុន្មាន?

២.កាំបិតមួយនិងកែវមួយមានតម្លៃរួមគ្នា ១៤១ ៛​ ។ កែវថ្លៃ ៦៩ ៛​ តិចជាងកាំបិត ។ គណនាថ្លៃវត្ថុនីមួយៗ?

៣.គេចែកប្រាក់ ៦៣៦៤ ៛​ ឱ្យមនុស្សពីរនាក់ដោយអ្នកទីពីរបាន ១៥៤០ ៛​ តិចជាងអ្នកទី​មួយ ។ គណនាចំណែកនីមួយៗ?

៤.ស្រ្ដីម្នាក់ទិញអង្ករ ២ ធុនទម្ងន់សរុប ៤៣ kg ។ អង្ករលេខ ២មានទម្ងន់ ១៣ kg លើសអង្ករលេខ១។ អង្ករលេខ២ ថ្លៃ ៧.៥៛​ ក្នុង

១ kg និងអង្ករលេខ ១ថ្លៃ ៩ ៛ ក្នុង១ kg​។ គណនាថ្លៃទិញសសរុប?

៥.ចម្ការមួយរាងចតុកោណកែងមានបរិមាត្រ ៣៧៥ m ។ គណនាបរិមាត្រនីមួយៗបើបណ្ដោយមាន ២៩ m លើសទទឹង។

៦.អ្នកនេសាទពីរនាក់មានត្រីរួមគ្នា ៣០ក្បាល។ បើអ្នកទីមួយដក ៦ ចេញហើយអ្នកទីពីរបានត្រី២ ទៀតនោះចំនួនត្រីស្មើគ្នា។តើម្នាក់ៗមានត្រីប៉ុន្មាន?

៧.ក្មេងពីរនាក់មានឃ្លីទាំងអស់ ២៤ គ្រាប់ ។បើក្មេងទី១ឱ្យឃ្លី ៥​គ្រាប់ ទៅក្មេងទី ២ នោះចំនួនគ្រាប់ឃ្លីវាស្មើគ្នា។តើម្នាក់ៗ មាន ឃ្លី ប៉ុន្មានគ្រាប់?

៨.ធុងពីរមានសាំងទាំងអស់ ៣៧៤ លីត្រ ។បើគេដក ៧០ លីត្រពីធុងទី១ទៅចាក់បញ្ជូកក្នុងធុងទី២នោះធុងទាំង២មានសាំងស្មើគ្នា។តើធុងនីមួយៗមានសាំងប៉ុន្មានលីត្រមុនពេលលាយ?

៩.ធុងពីមានស្រា ៣២៥ លីត្រ។បើគេដកស្រា ២៤ លីត្រពីធុងទី១និង ៩៣លីត្រពីធុងទី ២ នោះធុងទាំងពីរសល់ស្រាស្មើគ្នា។ តើធុងនីមួយៗមានស្រាប៉ុន្មានលីត្រ?

១០.មនុស្សម្នាក់ចែកប្រាក់ ៤៨៩០០៛​ ឱ្យទៅកូននិងក្មួយគាត់។ កូនបានប្រាក់ ៤ដងច្រើនជាងក្មូយ។ គណនាចំណែកម្នាក់ៗ?

ដកស្រង់ចេញពីសៀវភៅថ្នាក់ទី ៤ ឆ្នាំ ១៨១៣



Comments