ការប្រើប្រាស់ Redo And Undo in google docs


ការប្រើប្រាស់ Undo (មិនធ្វើវិញ) និង Redo (ធ្វើវិញ)​ ក្នុងកម្មវិធី Google Docs

   ១.ការប្រើប្រាស់ Undo (Ctrl+Z)

        Undo (មិនធ្វើវិញ): សម្រាប់ធ្វើការត្រឡប់ថយក្រោយមកវិញ បន្ទាប់ពីយើងបានវាយអក្សរ អត្ថបទ...ឬច្រឡំដៃលុបអក្សរ អត្ថបទ រូបភាព...ដោយចេតនា ឬអចេតនា។​ 

    ១.១.ទីតាំង Undo និងរូបតំណាង

        Undo  មានរូបតំណាងព្រួញត្រឡប់ថយក្រោយ។ ដូចច្នេះដើម្បីចូលទៅកាន់ Undo យើងមានច្រើនរបៀប ខាងក្រោមនេះជាវិធីមួយដែលយើងអាចអនុវត្តបាន។
            ក.វិធីទី១ ចុចលើរូបតំណាងព្រួញត្រឡប់ថយក្រោយ លើផ្ទាំងដំបូងពេលដែលយើងធ្វើបើកកម្មវិធីមក។
            (ដូចរូបខាងក្រោម)


        ខ.វិធីទី២ ចុចលើ Menu Edit > Undo (ដូចរូបខាងក្រោម)

    ១.២.របៀបប្រើប្រាស់ Undo

            ឧទាហរណ៍៖
            ១.ដំបូងវាយពាក្យ Hello 
            ២.បន្ទាប់មកដាក់ពណ៌ក្រហមលើអក្សរនោះ Hello
       ៣.នៅពេលដែលអ្នកចង់បានអក្សរ Hello ដែលមិនទាន់បានផាត់ពណ៌វិញដូចអ្វីដែលអ្នកបានធ្វើមុនចំណុចទី២ នោះ (មានន័យថាចង់បានដូចចំណុចទី១) យើងត្រូវយកកណ្ដុរ ចុចលើ Edit > Undo នោះអក្សរ Hello នឹងបានដូចចំណុចទី១។ Undo និយាយឱ្យសាមញ្ញទៅគឺវាត្រឡប់ទៅអតីតកាលវិញ។

            ចំណាំ 

                    ក.Undo  ចុចម្ដងវាត្រឡប់មួយជំហាន
                    ខ.យើងអាចប្រើ Shortcut Key (Ctrl + Z)  សម្រាប់តំណាងឱ្យ​ Undo

២.ការប្រើប្រាស់ Redo (Ctrl+Y)

    Redo(ធ្វើវិញ):  សម្រាប់ធ្វើការត្រឡប់ទៅមុខវិញ បន្ទាប់ពីយើងបានវាយអក្សរ អត្ថបទ...ឬច្រឡំដៃលុបអក្សរ អត្ថបទ រូបភាព...ដោយចេតនា ឬអចេតនាវាមានលក្ខណៈច្រាស់ទៅនឹង Undo។

   ២.១.ទីតាំង Redo និងរូបតំណាង

       Redo  មានរូបតំណាងព្រួញត្រឡប់ទៅមុខ។ ដូចច្នេះដើម្បីចូលទៅកាន់ Redo យើងមានច្រើនរបៀប ខាងក្រោមនេះជាវិធីមួយដែលយើងអាចអនុវត្តបាន។
            ក.វិធីទី១ ចុចលើរូបតំណាងព្រួញត្រឡប់ទៅមុខ លើផ្ទាំងដំបូងពេលដែលយើងធ្វើបើកកម្មវិធីមក។
            (ដូចរូបខាងក្រោម)
    ខ.វិធីទី២ ចុចលើ Menu Edit > Redo (ដូចរូបខាងក្រោម)

  ២.២.របៀបប្រើប្រាស់ Redo

            ឧទាហរណ៍៖
            ១.ដំបូងវាយពាក្យ Hello 
            ២.បន្ទាប់ធ្វើទ្រង់ទ្រាយអក្សរនោះដោយដាក់ពណ៌ក្រហម Hello
            ៣.ចុច Undo មួយវានិងត្រឡប់ថយក្រោយគឺបាន Hello ពណ៌ខ្មៅដើមវិញ
          ៤.នៅពេលយើងចង់បាន Hello ដែលមានពណ៌ក្រហមវិញ យើងត្រូវយក Mouse  ចុចលើ Edit > Redo នោះអក្សរ Hello នឹងបានដូចចំណុចទី២។ Redo និយាយឱ្យសាមញ្ញទៅគឺវាត្រឡប់ទៅអនាគតកាលវិញ ដែលមានន័យថា (ការសរសេរអក្សរ Hello ពណ៌ខ្មៅដំបូងគឺជាអតីតកាល ហើយពេលហៅ Hello ពណ៌ក្រហម មកវិញគឺជាអនាគតកាល)។

             ចំណាំ 

                    ក.Redo  ចុចម្ដងវាត្រឡប់ទៅមុខម្ដងមួយជំហាន
                    ខ.យើងអាចប្រើ Shortcut Key (Ctrl + Y)  សម្រាប់តំណាងឱ្យ​ Redo

ជារួមមក៖

Undo:(ការមិនធ្វើវិញ) គឺប្រើសម្រាប់ត្រឡប់ថយក្រោយនូវអំពើ ដែលអ្នកបានធ្វើហើយ។
Redo: (ការធ្វើវិញ) គឺប្រើសម្រាប់ត្រឡប់អំពើរបស់បញ្ជា មិនធ្វើវិញ (Undo) ។ 
សៀវភៅសិក្សាកុំព្យូទ័រ ការបង្រៀននិងរៀន ទំព័រ ៧៥ បោះពុម្ពឆ្នាំ២០០៧
 

Comments