ការប្រើប្រាស់ Select Delete Find And Replace

 ការប្រើប្រាស់ Select all, Delete, Find And Replace

១.ការប្រើប្រាស់ Select All (Ctrl+A)

        Select all (ជ្រើសរើសទាំងអស់): ប្រើប្រាស់សម្រាប់ជ្រើសរើស អក្សរ ឯកសារអត្ថបទ រូបភាព...ទាំងអស់ដែលមានក្នុងសន្លឹកកិច្ចការរបស់យើង។  អក្សរ ឯកសារអត្ថបទ រូបភាព...ដែលបានជ្រើសរើសទាំងអស់នោះ វានិងមានពណ៌ហាយ ឡាយពីលើ ពណ៌ផ្ទៃមេឃស្រអាប់

    ១.១. ទីតាំងរបស់ Select All 

            ចុចលើ Menu Edit > Select All

    ១.២. ការប្រើប្រាស់ Select All 

                ឧទាហរណ៍
                ១.ចូលក្នុងសន្លឹកកិច្ចការរបស់យើងរួចវាយអក្សរដូចទម្រង់ខាងក្រោម៖

                 
                 ២.ចូលទៅកាន់ Menu Edit > Select all (អ្នកនឹងឃើញធាតុទាំងអស់ដែលមានក្នុងឯកសារ ទាំងអក្សរ ទាំងរូបភាពមានហាយឡាយពណ៌ផ្ទៃមេឃស្រអាប់ នោះបញ្ជាក់ថា វាត្រូវបាន Select) ដូចរូបខាងក្រោមនេះ៖


ចំណាំ

        - យើងក៏អាចប្រើប្រាស់នូវ Shortcut Key: Ctrl + A បានផងដែរ ដែលវាតំណាងឱ្យ Select all

២.ការប្រើប្រាស់ Delete

    Delete (លុប): ប្រើប្រាស់សម្រាប់ធ្វើការលុបអក្សរ ឯកសារអត្ថបទ រូបភាព...ដែលយើងបានបង្កើតឡើង។

    ២.១.ទីតាំង Delete

            ចូលទៅកាន់ Menu Edit > Delete ដូចរូបខាងក្រោម៖


       ២.២.ការប្រើប្រាស់ Delete

                    ក្នុងការប្រើប្រាស់ Delete មានច្រើនវិធី ក្នុងពេលនេះខ្ញុំសូមលើកយកពីរចំណុចមកបង្ហាញ
                  ក.វិធីទី១  ការលុបដោយប្រើ Tool 
                    ១.Select អក្សរ ឯកសារអត្ថបទ រូបភាព...ដែលអ្នកចង់លុបជាមុនសិន
                    ២.ចូលទៅកាន់ Menu Edit > Delete ជាការស្រេច។
                  ឧទាហរណ៍ យើងចង់លុបព្រះរាជាណាចក្រកម្ពុជា សូម Select ពាក្យនោះ បន្ទាប់មក ចូលទៅកាន់ Menu Edit > Delete ដូចរូបខាងក្រោម។

                .វិធីទី២  ការលុបដោយប្រើ Keyboard 
            -  ក្នុងករណីលោកអ្នកចង់ប្រើដូចវិធីទី១ ក៏បានគ្រាន់តែពេល Select ហើយចុច Keyboard លើ Key: Delete
            - ប្រសិនបើលោកអ្នកចង់លុបអក្សរម្ដងមួយតួៗ ពីខាងឆ្វេងទៅ សូម៖
                    - ដាក់ Courser នៅផ្នែកខាងឆ្វេងអក្សរអក្សរ
                    - ចុច  Keyboard លើ Key : Delete ជាការស្រេច។

៣.ការប្រើប្រាស់ Find and replace (Ctrl+H)

            Find and replace ជាទូទៅប្រើសម្រាប់ធ្វើការកែអក្សរ ឬអត្ថបទក្នុងឯកសាររបស់យើង។
            Find : សម្រាប់ធ្វើការស្វែងរកអក្សរ ឬពាក្យ ដែលត្រូវតម្រូវ (រកពាក្យខុស)។
            Replace : សម្រាប់ធ្វើការជំនួសពាក្យ ដែលយើងកែតម្រូវ (ជំនួសពាក្យត្រូវ)។

     ៣.១.ទីតាំង Find and replace

៣.២.ការប្រើប្រាស់ Find and replace

        ឧ.បង្កើតឯកសារមួយដែលមានទម្រង់ដូចខាងក្រោម៖

            យើងសង្កេតឃើញពាក្យ អោយ ខុស ដូចច្នេះយើងត្រូូវការតម្រូវ ដូចច្នេះយើងមិនត្រូវកែវា ដូចច្នេះដើម្បីកែតម្រូវយើងត្រូវ៖
            ១.ចូលទៅកាន់ Menu Edit > Find and replace
            ២.ក្នុងចន្លោះ Find សូមវាយពាក្យ ខុស ឬពាក្យដែលយើងចង់កែតម្រូវ  គឺ អោយ
            ៣.ក្នុងប្រអប់ Replace with  វាយពាក្យ ត្រឹមត្រូវគឺ ឱ្យ
            ៤.សូមធ្វើការជ្រើសរើស Replace ដែលស្ថិតនៅផ្នែកខាងក្រោម ដែល កែតម្រូវពាក្យឬអត្ថបទ តែ១ពាក្យដែលវា Find ឃើញក្នុងកថាខណ្ឌណាមួយ ចំណែកឯ Replace All សម្រាប់ធ្វើការកែតម្រូវពាក្យ ឬអត្ថបទនោះទាំងអស់ដែលមានក្នុងសន្លឹកកិច្ចការរបស់យើង។

​​​   ចំណាំ

       ​-  យើងក៏អាចប្រើប្រាស់ Shortcut Key : Ctrl + H ដែលវាតំណាងឱ្យ Find and replace ផងដែរ។

Comments